កាលពីព្រេងនាយនៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតពិសទេ មានតែពស់កេងកង ។
មាននិទានថា : កាលពីដើមឡើយមានមនុស្ស ២ នាក់ប្តីប្រពន្ធ ប្រពន្ធឈ្មោះនាងនី មានកូនស្រីមួយឈ្មោះនាងអេត ។ ប្តីនោះទៅជួញអង្គាំបាត់ជាយូរអង្វែង ។ ថ្ងៃមួយអស់បងប្អូនផ្ទះជិតខាងគេបបួលគ្នាទៅរកអុស ។ ឯនាងនីឮគេបបួលគ្នា ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង លីដឹងចូលទៅក្នុងព្រៃបានឃើញអុសមួយធំ ។ នាងនីយកដឹងពុះអុស លុះពុះយូរបន្តិចទៅ ដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់ ។ នាងនីមើលទៅឃើញដឹងនិងពស់កេងកង ក៏និយាយនឹងពស់កេងកងនោះឲ្យហុចដឹងឲ្យ ។ ឯពស់កេងកងឆ្លើយឡើងថា "អើ? បើនាងឯងដោយអញ ធ្វើជាប្រពន្ធអញទើបអញឲ្យដឹង បើនាងមិនដោយអញ មិនធ្វើជាប្រពន្ធអញនោះ អញមិនឲ្យដឹងទេ" ។ នាងនីឮពស់កេងកងថាដូច្នោះហើយ ហេតុតែជាស្រីខូចក៏ទទួលព្រមថា "អើ !លែងតែអ្នកឯងឲ្យដឹងមកខ្ញុំ ចាំល្ងាចខ្ញុំឲ្យមេអេតមកហៅ" ។ ពស់កេងកងឮនាងនីថាដូច្នោះ ក៏ឲ្យដឹងមក ។ នាងនីផ្តាំ "ដល់ល្ងាចសឹមឲ្យមេអេតមកហៅ" ហើយនាងនីក៏ទូលអុសទៅផ្ទះជាមួយនាងអេត លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង ។ នាងអេតទៅដល់មាត់រន្ធពស់ឆ្លើយថា "ពស់កេងកង! ៗ នាងនីឲ្យហៅ" ។ ឯពស់កេងកងឮហើយចេញមក ។
នាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺស្ញើបអស់ទាំងខ្លួន ប៉ុន្តែខ្លាចម្តាយព្រោះម្តាយប្រើមក ក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ ។ ពស់នោះធំណាស់លូនទៅលើស្មៅបាក់រាបអស់ ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនី ។ នាងនីនិយាយនឹងពស់កេងកងថា "ខ្ញុំមានប្តី ឥឡូវនេះគាត់ទៅជួញអង្គាំពីរបីឆ្នាំមកម្តងៗ" ។ ពស់កេងកងសួរថា "ប្តីនាងឯងនៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់?" ។ នាងនីឆ្លើយថា "មិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតមកដល់ទេ" ពស់កេងកងនិងនាងនីក៏ដេកលក់ជាមួយគ្នាទៅ ដល់ជិតភ្លឺទើបពស់កេងកងលានាងនីទៅរូងវិញ ។ នាងនីផ្តាំថា "បើប្តីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក បើប្តីខ្ញុំមិនទាន់មកនោះ ខ្ញុំបើមេអេតឲ្យទៅហៅអ្នក សឹមអ្នកមក" ។ ពស់កេងកងក៏ទៅរូងវិញទៅ ។ រាល់តែល្ងាចនាងនីប្រើមេអេតឲ្យទៅហៅពស់កេងកង ។ នាងអេតខ្លាចម្តាយក៏ទៅហៅតាមពាក្យម្តាយប្រើ ប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំហើយវែងផង ។ មួយទៀតខឹងក្នុងចិត្តដ្បិតម្តាយសហាយនឹងពស់ ។ នាងអេតទៅដល់មាត់រូងហៅថា "ពស់កេងកង!ៗ នាងនីឲ្យហៅ" ។ ពស់កេងកងឮក៏លូតចេញមកហើយឆ្លើយថា "អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាប់កអញដាច់" ។ នាងអេតឆ្លើយថា "ឪពុកអញទៅជួញអង្គាំ ពីរបីឆ្នាំមិនទាន់មកដល់" ។ ពស់កេងកងឮនាងអេតប្រាប់ដូច្នោះក៏លូនចេញអំពីរន្ធមក ហើយចេះតែទៅមកៗតែសព្វថ្ងៃ ។ នាងនីសហាយពស់កេងកងទាល់តែផើម ។ ដល់យូរបន្តិចទៅ ប្តីនាងនីមកពីជួញអង្គាំវិញ ឃើញនាងនីពោះធំសង្ស័យក៏សួរនាងអេតជាកូន ។ នាងអេតប្រាប់ឪពុកថា "ម៉ែគាត់សហាយជាមួយនឹងពស់កេងកង តែវេលាព្រលប់កាលណា ឲ្យខ្ញុំទៅហៅតែសព្វថ្ងៃ" ។ ឪពុកឮនាងអេតប្រាប់ដូច្នោះ ក៏និយាយនឹងនាងអេតថា "ដល់ល្ងាចនេះឯងទៅហៅពស់កេងកងនោះមកទៀត អញចាំកាប់វានៅមាត់ទ្វារ ហើយហងទៅកុំឲ្យម្តាយហងឯងដឹង" ។ ឯនាងអេតលុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា "ពស់កេងកង!ៗ នាងនីឲ្យហៅ" ។ ពស់កេងកងឮហើយឆ្លើយថា "អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាប់កអញដាច់" ។ នាងអេតឆ្លើយថា "ឪពុកអញទៅជួញអង្គាំ ពីរបីឆ្នាំមិនទាន់មកដល់" ។ ពស់កេងកងឮនាងអេតប្រាប់ដូច្នោះស្មានថាឪពុកមិនទាន់មកពីជួញអង្គាំមែន ក៏ទៅសព្វថ្ងៃ ។ ឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ ។ ពស់កេងកងលូនចូលក្នុងទ្វារបន្តិច ឪពុកនាងអេតកាត់កដាច់ ហើយកាត់មួយកំណាត់ ខាងកន្ទុយយកទៅដាក់លើស្លាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្ទ្រា ឯកណ្តាលខ្លួនឲ្យនាងអេតយកទៅពន្លះពន្លាត់ស្បែកចោល ហើយផ្តាំនាងអេតថា "កុំឲ្យម្តាយហងឯងដឹងតែត្រូវទុក សាច់ស្លឲ្យម្តាយហងឯងស៊ី" ។ ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់ ។ ឯនាងពុំបានដឹងជាប្តីកាប់ពស់ជាសហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅទៅសួរបងប្អូននៅផ្ទះឆ្ងាយ ។ លុះព្រឹកឡើងនាងអេតយកសាច់ពស់មកស្លទុកឲ្យនាងនីជាម្តាយស៊ី ។ នាងនីឃើញសម្លឆ្ងាញ់រលើបទាំងចានទាំងឆ្នាំង ក៏សួរនាងអេតថា "បានសាច់អ្វីស្លមេអេត!" ។ នាងអេតប្រាប់ថា "សាច់ជ្រូក" នាងនីគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យដួសសម្លយកមកស៊ីបាយ ។
រីករាយទទួលយោបល់ដើម្បីកែសម្រួល!
ReplyDeletehttp://www.youtube.com/watch?v=FJPWQzA27eE
ReplyDeletehttp://www.youtube.com/watch?v=FJPWQzA27eE
ReplyDeletedfasfdsaf
ReplyDeletefdsafsdfs
ReplyDeleteដូចជាស្ងាត់ដល់ហើយប្លក់នេះ :-( តែមិនបញ្ហាទេ មកពីអត់សូវមានព័ត៌មាន និង របស់ឱ្យគេចាប់អារម្មណ៍ :-) គួរតែខំប្រឹងផ្សព្វផ្សាយអ្វីក៏ដោយឱ្យតែអ្នកយល់ថាមានប្រយោជន៍សម្រាប់ខ្មែរយើង ខ្ញុំក៏បានជួយដែរតាមរយៈប្លក់ខ្ញុំ http://doc1by1.blogspot.com/
ReplyDelete